អ្នកនាំពាក្យ​រង​ ៖ ក្រសួងមហាផ្ទៃ​បាន​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឲ្យ​ធ្វើ​ព្យុះ​ភ្លៀង ធ្វើ​បា.តុក.ម្ម​ប្រឆាំ.ង​នឹង​រាជរដ្ឋាភិបាល​បាន​ហើយ

ដោយ ៖ ហេង រតនះ
ថ្ងៃទី14 ខែ08 ឆ្នាំ2024 ម៉ោង 11:39 AM

ភ្នំពេញ ៖លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ថា  សមត្ថកិ.ច្ចក្រសួងមហាផ្ទៃ ដែល មានសមត្ថកិ.ច្ចក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់សន្តិសុខសង្គមទាំងមូ..ល ពេលនេះ បានកំណត់មុខសញ្ញាក្រុមមេខ្លោងដែលញុះញង់ឲ្យធ្វើព្យុះភ្លៀង ធ្វើបា.តុក.ម្មប្រឆាំ.ងនឹងរាជរដ្ឋាភិបាលបានហើយនៅពេលនេះ ។

អ្នកនាំពាក្យបានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា ៖«យើងបានកំណត់មុខសញ្ញាក្រុមទាំងឡាយណា ដែលបានញុះញង់ ឬប.ង្កើតនូវយន្តការផ្សេងៗធ្វើព្យុះភ្លៀង ឬយកលេសនេះ លេសនោះ ដើម្បីរុញស្ថានការណ៍ទៅជាបដិវត្តន៍ព័ណ៌ក្នុងគោលបំ.ណ.ងទុចចរិតផ្តួលរំលំរាជរដ្ឋាភិបាលស្របដែលខុសនឹងគោលការណ៍ច្បាប់សកលលោក គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីទាមទារឲ្យមានការបោះឆ្នោតខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា» ។

អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមថា ៖«សូមជម្រាបថា អ្នកជាមេខ្លោងដែលទទួលបញ្ហាពីសេនានិយោពីក្រៅប្រទេស និងក្នុងប្រទេសត្រូវបានចា..ប់ខ្លួនជាបន្តបន្ទាប់ ហើយជារួមអាចនិយាយថា សមត្ថកិ.ច្ចជំនាញគ្រប់គ្រងបាននូវមុខសញ្ញាទាំងអស់នោះហើយ គឺគ្រាន់តែទុកពេល វេលាមួយសមស្របឲ្យអ្នកទាំងអស់នោះភ្ញាក់ខ្លួនឡើងវិញ ឬចូលមកសារភាព ឬដកខ្លួនថយ លែងប.ង្ករនូវព្យុះភ្លៀងក៏ដូចជា ប្រមូ..លម.ហា.ជ.នឲ្យចូលមកក្រុមខ្លួនធ្វើអំ.ពើ.ល្មើសច្បាប់» ។

ទាក់ទិននឹងការគ្រប់គ្រងស្ថានការណ៍វិញលោកទូច សុខៈ បានឲ្យដឹងទៀតក្រសួងមហាផ្ទៃបានធ្វើការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា និងទិដ្ឋភាពសង្គមជាក់ស្តែង ដោយបញ្ហាទាំងរដ្ឋាភិបាលរាជធានីខេត្តគ្រប់លំដាប់ថ្នាក់ ។លើស.ពីនេះកម្លាំងសមត្ថកិ.ច្ចពោល គឺកម្លាំងនគរបាលជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ធ្វើកិច្ចការងារនេះដោយរៀបចំផែនការ និងក្បួនយុទ្ធសាស្ត្រផ្សេងៗ ឬរ.កវិធីជំនាញនានា ដើម្បីធ្វើការងាររៀងខ្លួន ។

អ្នកនាំពាក្យបានលើកឡើងបន្ថែមថា ក្រសួងមហាផ្ទៃបានស្នើសុំដល់ម.ហា.ជ.នផ្សេងៗទៀត សូមចូលរួមសហការទប់ស្កាត់ និងផ្ស.ព្វផ្សាយអប់រំកុំឲ្យចូលក្នុងទន្ទាក់របស់ក្រុមឧក្រិដ្ឋ.ជនប្ល.ន់ អំណាចទាំងអស់នោះ ។ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់ក្រុមទទួលបញ្ជាសូមដកថយ បោះបង់បទបញ្ជានោះចោល ហើយអ្នកដែលកំពុងតែត្រូវបានគេអូសទាញសុំបោះបង់គំនិតនោះ ដោយកុំធ្វើតាមក្រុមឧន្ទាមក្រៅច្បាប់នេះ ៕សហការី

 

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។