ក្រុមហ៊ុនអាមេរិកចំនួន៥ កំពុងស្វែងរ.កឳកាសវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជា
ដោយ ៖ ហេង រតនះ
ថ្ងៃទី11 ខែ09 ឆ្នាំ2024 ម៉ោង 8:51 AM
លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរ.កិច្ចអាមេរិក បានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងគណៈប្រតិភូធុរ.កិច្ចអាមេរិក ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា នេះថា ដំណើរបេសកកម្មធុរ.កិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមពីក្រុមហ៊ុនចំនួន៥ មានគោលបំ.ណ.ងស្វែងរ.កកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរ.កិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វា..យចន្ទី ម្រេច ស្វា..យក្រៀម ជាដើម។
ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំ.ណ.ងជំរុញកិច្ចសហប្រតិបត្តិការ.ក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក បានសម្រេចប.ង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំ.ណ.ងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។
ជាការឆ្លយតប សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរ.កឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ.ក្នុងវិស័យអប់រំនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូ..លដ្ឋាន ការប.ង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងប.ង្កើនសមត្ថភាពប្រ.កួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។
សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរ.កិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចា..ប់យកឱកាសវិនិយោគ និងធុរ.កិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។