សមាគមឧកញ៉ាចេញសេចក្តីថ្លែងការណ៍ សុំឱ្យអាម៉េរិកដកទណ្ឌកម្មចេញពីសេដ្ឋី លី យ៉ុងផាត់

ដោយ ៖ ហេង រតនះ
ថ្ងៃទី15 ខែ09 ឆ្នាំ2024 ម៉ោង 10:18 AM

ភ្នំពេញ៖ ក្រោយលោករងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ  នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បាន  បរិយាយពីចិត្តសប្បុរសរបស់ប្រធានខ្លួន គឺលោកសេដ្ឋី លី យ៉ុងផាត់   នឹង បានទទូចឱ្យអាម៉េរិកពិចារណាឡើងវិញលើ «រឿ.ងអយុត្តិធម៌នេះ» និង «សុំឱ្យលុបចោលទណ្ឌកម្ម» ដែលដាក់លើលោក លី យ៉ុងផាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២កញ្ញាថ្មីៗនេះ ក្រសួងរតនាគារអាម៉េរិក បានចេញសេចក្តីប្រ.កាសស្តីពីការប.ង្កកទ្រព្យសម្បត្តិរបស់លោក លី យ៉ុងផាត់ (នៅលើទឹកដីអាម៉េរិក) ក្រោមហេតុផលថា លោក ជាប់ពាក់ព័ន្ធនឹងការរំ.លោ..ភសិទ្ធិមនុស្ស ដោយសារជំនួញមួយចំនួនរបស់លោកមានការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ និងការបង្ខិតបង្ខំបុគ្គលិកឱ្យធ្វើការ.ក្នុងអំ.ពើ.ឆបោ.កតាមអនឡាញ។ ក្រៅពីពាក្យអយុត្តិធម៌ សមាគមឧកញ៉ាកម្ពុជា បានហៅការចោទប្រ.កាន់របស់អាម៉េរិកលើលោក លី យ៉ុងផាត់ ថា «គ្មា.នមូ..លដ្ឋានច្បាស់លាស់»។ សមាគមឧកញ៉ាកម្ពុជា បង្ហាញការជឿជាក់យ៉ាងមាំថា ប្រធានខ្លួន «មិនអាចធ្វើស.កម្ម.ភា.ពជួញដូរមនុស្ស» ដូចការចោទប្រ.កាន់នេះឡើយ។

សមាគមឧកញ៉ាកម្ពុជា បំភ្លឺថា អស់ជាច្រើនទសវត្សរ៍មកហើយ លោក លី យ៉ុងផាត់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដូចជា ការ.កសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការ.កាត់បន្ថយភាពក្រីក្រតាមរយៈការប.ង្កើតការងារដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង។ ជាមួយគ្នានេះ ដែរ  ស្ថាប័នជាតិធំៗ  របស់កម្ពុជា គឺព្រឹទ្ធសភា និងក្រសួងការបរទេស រួមទាំងគណបក្សប្រជាជនកម្ពុជាមួយទៀត បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មនឹងអាម៉េរិកដែលដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ជាប្រធានសមាគមឧកញ៉ាកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចា.ត់ទុកការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ថាជា «ការរំ.លោ..ភបំពានអធិបតេយ្យកម្ពុជា»។ គណបក្សប្រជាជនកម្ពុជា នៅបន្ថែមមួយម៉ាត់ទៀតថា ទង្វើនេះ ក៏ជាការរំ.លោ..ភសិទ្ធិមនុស្ស និងប៉ះពា.ល់កិត្តិយសលោក លី យ៉ុងផាត់ ផងដែរ។

ចំណែកព្រឹទ្ធសភាកម្ពុជា ដែលប្រៀបដូចជាស្ថាប័នព្រឹទ្ធាចារ្យ បានបង្ហាញការយល់ឃើញថា អ្វីដែលអាម៉េរិកធ្វើមកលើលោក លី យ៉ុងផាត់ «មិនបានជួ..យដល់ទំនាក់ទំនង និងជំនឿចិត្ត» រវាងកម្ពុជា-អាម៉េរិកឡើយ គឺមានតែដើរផ្ទុយពីកិច្ចខិតខំក្នុងការ.កែលម្អទំនាក់ទំនងរបស់ភាគីទាំងពីរ។ រីឯក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ង.ន់ថា ការដាក់ទណ្ឌកម្មនេះ គឺជា «ការមិនគោរពច្បាប់អន្តរជាតិ» ជាពិសេសគោលការណ៍មិនជ្រៀតជ្រែកចូលផ្ទៃក្នុងគ្នាទៅវិញទៅមក។ ស្ថិតក្នុងស្ថានភាពដែលមជ្ឈដ្ឋានមួយចំនួនកំពុងនាំគ្នាជជែកពីរឿ.ងដាក់ទណ្ឌកម្មនេះ លោក លី យ៉ុងផាត់ ជាសាមីខ្លួន ព្យាយាមរ.ក្សាភាពស្ងៀមស្ងាត់ដោយមិនមាត់កអ្វីទាំងអស់៕

459540328_493486840241939_2388550095338562314_n 459861851_493854360205187_6631092689810339201_n 459538830_493854353538521_9097175381615042388_n sbm-I07DY_1VZDQS562TOgxyE sbm-ZsCVzeJ5lvXmWikg4Va-z

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។