អធិការរងស្រុកបាណន់ម្នាក់ ស្រវឹ.ងស្រា បើករថយន្តបុកទាំងកំរោលទៅលើអ្នកជិះម៉ូតូចំនួន០៣គ្រឿ.ង
ដោយ ៖ ហេង រតនះ
ថ្ងៃទី15 ខែ09 ឆ្នាំ2024 ម៉ោង 10:29 AM
ខេត្តបាត់ដំប.ង ៖ លោកអធិការរងស្រុកបាណន់ម្នាក់ស្រវឹ.ងស្រា បានបើករថយន្តបុកទាំងកំរោលទៅលើអ្នកជិះម៉ូតូចំនួន០៣គ្រឿ.ង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ កញ្ញា នៅលើកំណាត់ផ្លូវលេខ១៥៧១ ស្ថិតក្នុងភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ បណ្ដាលឲ្យរ.បួ.សស្រាលធ្ង.ន់ចំនួន០៣នាក់ ។
របាយការណ៍បានឲ្យដឹងថា បើករថយន្តបុកអ្នកជិះម៉ូតូទាំងកំរោលនោះ ឈ្មោះ សាំង ចិត្រា ភេ..ទប្រុស អាយុ៣៨ឆ្នាំ មានតូនាទីជាអធិការរងស្រុកបាណន់ ទទូលផែនកិច្ចការងារប៉ុស្ដ៏រដ្ឋបាល ជិះរថយន្តម៉ាកកាមេរី (បាឡែន) ពណ៏ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2J-8195។របាយការណ៍បានបញ្ជាក់ថា លោកអធិការរងរូបនេះ ស្ថិតក្នុងស្ថានភាពស្រវឹ.ងជោកជាំ ហើយបានបើកបរ.ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូជាបន្តបន្តាប់ចំនួន០៣គ្រឿ.ង ក្នុងនោះ មាន០២គ្រឿ.ងសណ្ដោងរឺម៉កដឹកបន្លែ និងពងមាន់ ដែលបណ្ដាលឲ្យប៉ើងខ្ទាតខ្ចា.ត់ចខ្ចាយ បបែ.កពង់មាន់ពេញថ្នល់ និងធ្វើឲ្យអ្នកជិះម៉ូតូ០២នាក់រ.បួ.សស្រាល និងម្នាក់ទៀតរ.បួ.សធ្ង.ន់។
ភាគីម៉ូតូដែលរ.ងគ្រោះមាន ១-ឈ្មោះ ថី តាក់សី ភេ..ទប្រុស អាយុ៦០ឆ្នាំ រ.បួ.សស្រាល ២-ឈ្មោះ ហេង ស្រីពេជ្រ ភេ..ទស្រី អាយុ៣០ឆ្នាំ រ.បួ.សធ្ង.ន់ និង៣-ឈ្មោះ ឌី មិនា ភេ..ទប្រុស អាយុ៣១ឆ្នាំ រ.បួ.សស្រាល។
លោក ស៊ីម ពិទូ នាយប៉ុស្តិ៍រដ្ឋបាលឈើទាលបានបញ្ជាក់ថា ភាគីរថយន្ត និងភាគីម៉ូតូ បានធ្វើដំណើរ.ក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូង ។ ភាគីរថយន្តបានជ្រុលចង្កូតទៅបុកភាគីម៉ូតូចំនួន០៣គ្រឿ.ងជាបន្តបន្ទាប់ តែអ្នកបើ់កបររថយន្តមិនរងរ.បួ.សទេ រីឯភាគីម៉ូតូរងរ.បួ.សធ្ង.ន់ម្នាក់ និង រ.បួ.សស្រាល០២នាក់។
នាយការិយាល័យចរាចរណ៏ជើងគោក លោក ចាន់ សុធី បានប្រាប់អ្នកកាសែត ថា លោកបានទទួលរបាយការណ៍ ករណីគ្រោះ.ថ្នា..ក់ចរាចរណ៍ខាងលើនេះហើយ។ ពេលនោះ លោកបានទុកឪកាសឲ្យភាគីរ.ងគ្រោះ និងប.ង្កចចារដោះស្រាយនៅអធិការស្រុកជាជំហានដំបូងសិន តែប្រសិនបើមិនត្រូវគ្នាលោកនឹងបញ្ជាឲ្យបញ្ជូនសំណុំរឿ.ងនេះ មកកាន់ការិយាល័យជំនាញ ដើម្បីចា.ត់ការតាមនីតិវិធី។
នៅក្នុងករណីគ្រោះ.ថ្នា..ក់ចរាចរណ៍ដែលប.ង្កភ្លើ..ងដោយលោកអធិការរងស្រវឹ.ងនោះទេ លោកចាន់ សុធី ហាក់មិនបានលើកឡើងអំពីចំណាត់ការបែបណាទៅលើលោកអធិការរងបើកបររថយន្តទាំងស្រវឹ.ងជោកជាំនេះទេ។លោកគ្រាន់តែបញ្ជាក់ថា «បើនៅអធិការស្រុក មិនអាចដោះស្រាយចេញទេ លោកនឹងបញ្ជាឲ្យបញ្ជូនសំណុំរឿ.ងនេះ មកដោះស្រាយនៅការិយាល័យចរាចរណ៍ខេត្ត»៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។