ក្រុមជ្រុលនិយម ដាច់ផ្ញារតូង លែងមានលេស មួលប.ង្កាច់ និងវា..យ ប្រ.ហារ ក្រោយពី កម្ពុជាសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)
ដោយ ៖ ហេង រតនះ
ថ្ងៃទី21 ខែ09 ឆ្នាំ2024 ម៉ោង 9:45 AM
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រ.កម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចា..ប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ នេះបើតាមការប្រ.កាសរបស់សម្ដេចកាលពីពីយប់មិញ។ ធ្វើឲ្យ ក្រុមជ្រុលនិយម បានចា..ប់យកចំណុចនេះ ធ្វើជាអាវុ.ធនយោបាយ ដើម្បីមួលប.ង្កាច់ និងវា..យ ប្រ.ហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រ.កាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយដាច់ផ្ញារតូង កុហក់ពលរដ្ឋលែងបាន ។
សម្ដេចបានបញ្ជាក់នៅតាមបណ្ដាញសង្គម ជាច្រើន មានហ្វេសប៊ុក និងតេឡេក្រាម ជាដើមយ៉ាងដូច្នេះថា ជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចា..ប់យកចំណុចនេះ ធ្វើជាអាវុ.ធនយោបាយ ដើម្បីមួលប.ង្កាច់ និងវា..យ ប្រ.ហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រ.កាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿ.ងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុ.នប៉.ងអុកឡុកប.ង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចា.ត់វិធា.នការ ទាំងវិធា.នការអប់រំផ្ស.ព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិ..ចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធា.នការរដ្ឋបាល និងវិធា.នការច្បាប់ ប្រ.កប ដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំ.ងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុល និយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែ.ងនោះទេ គឺត្រូវពន្លត់ភ្លើ..ងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុ.ធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោ.ក ប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចា..ប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយ មានកិច្ចសហការជាធម្មតាជាមួយប្រទេស ជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។មូ..លនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការ.កសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រ.កាសដាក់ចេញរួច ហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រ.កាស.ពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុ.ធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វា..យរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុ.ធចេញពីដៃសត្រូវ៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។