សាលាក្រុងជូនដំណឹងពីការបញ្ចៀសចរាចរបណ្តោះ នាថ្ងៃទី២៤កញ្ញា ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញា

ដោយ ៖ ហេង រតនះ
ថ្ងៃទី21 ខែ09 ឆ្នាំ2024 ម៉ោង 11:10 AM

ភ្នំពេញ៖ យោងតាម សេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាប  ពីការ បញ្ចៀសចរាចរបណ្តោះ នាថ្ងៃទី២៤កញ្ញា ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញាស្ថិតនៅទីតាំង សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ.កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងសេចក្តីជូនដំណឹងដដែលបានបន្តថា ការបញ្ជៀសចរាចរណ៏ នោះ ក្នុងគោលបំ.ណ.ងឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រ.ក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិ.ច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេ..ទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបា.ញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូ..លវិមានឯករាជ្យ និងពីរង្វង់មូ..លវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចា..ប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីខាងលើដោយក្ដីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជកម្មវិធី ចរាចរណ៍ក្នុងភូមិសាស្ត្រនេះនឹងបើកដំណើរ.ការវិញធម្មតា៕

sbm-T0TwUDh7XzDgF7h9rLzfp sbm-33lQayXz1mmWOHcN1MSC_ sbm-7uNt7d8PI7aSd4nI8P3UN

 

 

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។