អាមេរិកពិតជាអ្នកនៅពីក្រោយក្រុមប្រឆាំ.ងវៀតណាមដែលគ្រោងតវ៉ាពេលលោកTo Lamទៅញូវយ៉ក?
ដោយ ៖ ហេង រតនះ
ថ្ងៃទី22 ខែ09 ឆ្នាំ2024 ម៉ោង 8:35 AM
លោក To Lam ប្រធានាធិបតី និងជាអគ្គលេខាធិការគណបក្សកុម្មុយនីស្ដវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពី អនាគតរបស់អង្គការសហប្រជាជាតិ និងចូលរួមមហាសន្និបាតលើកទី៧៩របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយក៏នឹងមានទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបាផងដែរ ចា..ប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទី១គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដគុយបា និងជាប្រធានាធិបតីគុយបាលោក Miguel Diaz Canel Bermudez។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមចេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ការធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗ ឬធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសណាមួយ គឺជារឿ.ងធម្មតាសម្រាប់មេដឹកនាំរដ្ឋនីមួយៗនិយាយជារួម និងសម្រាប់ថ្នាក់ដឹកនាំវៀតណាមនិយាយដោយឡែក។ ប៉ុន្ដែអ្វីដែលខុស.ពីធម្មតាសម្រាប់ដំណើរទៅទីក្រុង ញូវយ៉ក របស់មេដឹកនាំវៀតណាមលើកនេះ គឺអាចប្រឈមនឹងចលនាតវ៉ាពីសំណាក់ពលរដ្ឋវៀតណាមដែលជាក្រុមប្រឆាំ.ងរស់នៅទីនោះ។
បើតាមសារផ្ស.ព្វផ្សាយលើបណ្ដាញអ៊ីនធឺណេត ពលរដ្ឋវៀតណាមមាននិន្នាការប្រឆាំ.ងរស់នៅអាមេរិក បានជូនដំណឹងពីការ.កៀរគរមនុស្សមកចូលរួមការតវ៉ាប្រឆាំ.ងនឹងលោក To Lam នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉កផ្ទាល់តែម្ដង ចា..ប់ពីម៉ោង១រសៀលដល់ម៉ោង៣រសៀលម៉ោងក្នុងតំបន់។ ការប្រ.កូកប្រ.កាសដូច្នេះ ក្នុងបំ.ណ.ងស្វែងរ.កកម្លាំងចូលរួមឱ្យបានច្រើនពីសំណាក់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស ដើម្បីប្រឆាំ.ងនឹងលោក To Lam ដែលពួកគេ.ចោទថា ជាអ្នកបញ្ជាឱ្យគាបសង្កត់យ៉ាងឃោ..ឃៅលើជនស្លូតត្រង់ សកម្មជន និងអ្នកកាសែតឯករាជ្យជាច្រើនរូបនៅក្នុងប្រទេសវៀតណាម ដោយគ្រាន់តែពួកគេប្រើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
ក្រុមប្រឆាំ.ងវៀតណាមនៅក្រៅប្រទេស បានអំពាវនាវឱ្យប្រជាជនដែលស្រឡាញ់សេរីភាព និងលទ្ធិប្រជាធិបតេយ្យត្រូវតែនិយាយឱ្យខ្លាំ..ងៗ លាតត្រដាងនូវសិទ្ធិអំណាចផ្ដាច់ការ និងភាពឃោរឃៅរបស់លោក To Lam ឱ្យពិភពលោកបានដឹង ខណៈដែលលោកមានវត្ដមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
ការប្រមូ..លកម្លាំងមកចូលរួមប្រឆាំ.ងមេដឹកនាំវៀតណាមនៅក្រៅប្រទេស គឺពិតជារឿ.ងដ៏កម្របំផុតមួយ។ ដូច្នេះ តើផែនការនេះអាចមាននរណានៅពីក្រោយខ្នងឬទេ?
តាមដំណឹងផ្ស.ព្វផ្សាយលើបណ្ដាញអ៊ីនធឺណេត កម្លាំងប្រឆាំ.ងវៀតណាមនឹងទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្ដស.កម្ម.ភា.ពហែក្បួន ដោយមានការចូលរួមពីគណបក្ស Viet New Party, អង្គការ Boat People SOS (BPSOS), ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា, អង្គការបងប្អូនដើម្បីប្រជាធិបតេយ្យ(Brotherhood of Democracy)។ ក្រៅពីនេះក្រុមប្រឆាំ.ងវៀតណាមនៅក្រៅប្រទេស ក៏ត្រូវបានគាំទ្រដោយអង្គការជំនួយជាតិដើម្បីប្រជាធិបតេយ្យ(National Endowment for Democracy), ក្រុមសេរីភាពសាសនា និងក្រុមសិទ្ធិមនុស្ស (SAINT) នៅអាមេរិកផងដែរ។
យើងចា..ប់អារម្មណ៍ពីសមាសភាពនៃក្រុមដែលប្រឆាំ.ងវៀតណាមនិងអង្គការគាំទ្រ ដូចជា អង្គការ Boat People SOS (BPSOS) ជាក្រុមប្រឆាំ.ងដែលមានមនុស្សភាគច្រើនជាអ្នកធ្លាប់ជាប់ពន្ធនាគារ ដោយសារតែការសម្របសម្រួលការប្រមូ..លផ្ដុំនៅក្នុងប្រទេសវៀតណាមកន្លងមក។ អង្គការនេះមានស្នាក់ការនៅរដ្ឋ Virginia សហរដ្ឋអាមេរិក។ បេសកកម្មរបស់ BPSOS គឺដើម្បីផ្ដល់អំណាច និងរៀបចំចា.ត់ចែងឱ្យបុគ្គល ក៏ដូចជាសហគមន៍វៀតណាមស្វែងរ.កសេរីភាព និងសេចក្ដីថ្លៃថ្នូរបស់ពួកគេ។
ចំពោះក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា គឺជាក្រុមដែលធ្លាប់បានប្រឆាំ.ងរដ្ឋាភិបាលវៀតណាមដើម្បីទាមទារសិទ្ធិសេរីភាព និងទទូចឱ្យបញ្ឈប់ការអំ.ពើ.ហិង្សា ក៏ដូចជាការរំ.លោ..ភបំពានរយៈពេលជិត៥ទសវត្សមកលើពួកគេ។ កាលពីអំឡុងឆ្នាំ២០២៣ ក្រុមនេះក៏ធ្លាប់បានធ្វើបា.តុក.ម្មនៅអាមេរិក ដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់ជនជាតិដើមភាគតិចនៅវៀតណាមផងដែរ។
រីឯអង្គការ បងប្អូនដើម្បីប្រជាធិបតេយ្យ គឺជាអង្គការត្រូវបានប.ង្កើតឡើងដោយលោក Nguyen Van Dai ក្នុងឆ្នាំ២០១៣។ លោក Dai ក៏ជាសកម្មជនបានប.ង្កើតគណៈកម្មការសិទ្ធិមនុស្សនៅវៀតណាម និងត្រូវបានចា..ប់ខ្លួននៅឆ្នាំ២០១៥ពីបទឃោសនាប្រឆាំ.ងរដ្ឋ។ ក្រោយត្រូវបានដោះលែងលោកបានស្វែងរ.កសិទ្ធិជ្រ.កកោននៅបរទេស ដើម្បីបន្ដស.កម្ម.ភា.ពរិះ.គ..ន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវៀតណាម។ នៅសហរដ្ឋអាមេរិកអង្គការមួយនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ដ្រីអាមេរិកជាច្រើនរូប ហើយទូតអាមេរិកនីមួយៗមុននឹងបំពេញបេសកកម្មទៅវៀតណាម ពួកគេតែងជួបជាមួយក្រុមប្រឆាំ.ងវៀតណាមនៅក្រៅប្រទេសទាំងនេះសិន។ ឧទាហរណ៍ដូចជា លោក Ted Osius អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមពីឆ្នាំ២០១៤-២០១៧។
ទាក់ទងនឹងអង្គការជំនួយជាតិដើម្បីប្រជាធិបតេយ្យ ដែលជាអ្នកគាំទ្រដល់ក្រុមប្រឆាំ.ងវៀតណាម ជាអង្គការមិនមែនរដ្ឋាភិបាលនៅអាមេរិក ប.ង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្នុងគោលបំ.ណ.ងជំរុញលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក តាមរយៈការលើកកម្ពស់ស្ថាប័ននយោបាយនិងសេដ្ឋកិច្ច ដូចជាក្រុមអ្នកនយោបាយ សហជីព និងក្រុមធុរ.កិច្ចជាដើម។ នៅមានអង្គការគាំទ្រ.ក្រុមប្រឆាំ.ងវៀតណាមនៅក្រៅប្រទេសផ្សេងៗទៀត ក៏សុទ្ធតែពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក។
បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គឺជាប្រធានបទដែលអាមេរិកតែងផ្ដោតយកចិត្ដទុកដាក់ និងបានប្រើគ្រប់មធ្យោបាយគាំទ្រដល់ក្រុមប្រឆាំ.ងរដ្ឋាភិបាលបរទេស ឱ្យពួកគេធ្វើស.កម្ម.ភា.ពប្រឆាំ.ងរដ្ឋាភិបាលខ្លួនឯង ក្រោមហេតុផលស្ដារបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ដូច្នេះ វាមិនចម្លែកទេដែលក្រុមប្រឆាំ.ងវៀតណាមនៅក្រៅប្រទេស ត្រូវបានគេអះអាងថាមានអាមេរិកជាបង្អែក ព្រោះអាមេរិកតែងជួ..យជ្រោមជ្រែក ហើយរាល់ស.កម្ម.ភា.ពរបស់ពួកគេគឺមានទំនាក់ទំនងជាមួយអាមេរិក។ ក្នុងឋានៈជាមហាអំណាចពិភពលោក គោលដៅអាមេរិកគឺចង់ប្រើប្រាស់ក្រុមប្រឆាំ.ងឱ្យចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬចោទប្រ.កាន់ទៅលើរដ្ឋាភិបាលប្រទេសណា ដែលមិនព្រមអនុវត្ដតាមការចង់បានរបស់ខ្លួន ក្នុងនោះមានវៀតណាមជាអាទិ៍។ ករណីនេះកម្ពុជាក៏ធ្លាប់ជួបដូចគ្នា ពិសេសនៅពេលកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន។ មហិច្ឆតារបស់អាមេរិកគឺដើម្បីបម្រើភូមិសាស្ដ្រនយោបាយរបស់ខ្លួន ខណៈចិនជាគូប្រជែងដ៏ធំរបស់អាមេរិកកំពុងបង្ហាញឥទ្ធិពលនៅក្នុងតំបន់។
ម្យ៉ាងវិញទៀត ថ្មីៗនេះកម្ពុជាក៏បានប្រឈមនឹងការធ្វើបា.តុក.ម្មតវ៉ាពីសំណាក់ក្រុមប្រឆាំ.ងជ្រុលនិយមនៅក្រៅប្រទេសដែរ ដូចជានៅជប៉ុននិងកូរ៉េខាងត្បូង ដែលមានអ្នកនយោបាយប្រឆាំ.ងចាំគាំទ្រ។ នោះគឺជាបា.តុក.ម្មប្រឆាំ.ងនឹងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV-DTA)។ ទោះបីរាជរដ្ឋាភិបាលបានព្យាយាមបកស្រាយយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមនៅក្រៅប្រទេសនៅតែមិនទទួលយក និងបន្ដចោទប្រ.កាន់ដោយគ្មា.នភស្ដុតាងមកលើរាជរដ្ឋាភិបាល ថាគម្រោងនេះនឹងធ្វើឱ្យបាត់បង់ទឹកដី។ ទីបំផុត រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្ដិការនេះ ដើម្បីកុំឱ្យក្រុមប្រឆាំ.ងទាំងនោះមានលេសយកមកវា..យប្រ.ហារ និងអូសទាញពលរដ្ឋខ្មែរ.ក្នុងស្រុកតទៅទៀត។ ការណ៍នេះក៏អាចឆ្លុះបញ្ចាំងទៅនឹងស.កម្ម.ភា.ពក្រុមប្រឆាំ.ងវៀតណាមនៅក្រៅប្រទេស ដែលពួកគេតែងចោទប្រ.កាន់លើរដ្ឋាភិបាលវៀតណាមព្រោះតែមានបរទេសជាខ្នងបង្អែក ពោលគឺសហរដ្ឋអាមេរិកនេះឯង។
ជារួម អាមេរិកដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ តែងចង់សាបព្រោះប្រជាធិបតេយ្យទៅក្នុងគ្រប់ប្រទេសទូទាំងពិភពលោក។ ប៉ុន្ដែការបណ្ដុះផ្នត់គំនិតប្រជាធិបតេយ្យខុសកន្លែង ក៏អាចប.ង្កជាក្ដីវិនាសទៅវិញ ហើយកាន់តែធ្ង.ន់.ធ្ងរដែលយកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ទៅនិយាយក្នុងប្រទេសកុម្មុយនីស្ដដូចជាវៀតណាម។ បទពិសោធធ្លាប់កើតឡើងនៅមជ្ឈិមបូព៌ាអាចជាមេរៀន គឺព្រោះតែការចង់ពង្រីកប្រជាធិបតេយ្យរបស់អាមេរិក បានធ្វើឱ្យតំបន់នេះត្រូវធ្លាក់ក្នុងភ្លើ..ងសង្គ្រាមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននៅតែមិនទាន់បញ្ចប់៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។