អតិថជនអាច តភ្ជាប់ប្រព័ន្ធឌីជីថល “បាគង” ទៅកាន់ប្រទេស ចំំនួន៥ ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ
ដោយ ៖ ហេង រតនះ
ថ្ងៃទី13 ខែ10 ឆ្នាំ2024 ម៉ោង 9:00 AM
ភ្នំពេញ៖ បើយោងតាមការឱ្យដឹងពី លោក អ៊ុក សារ៉ាត់ អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា ក្នុងវេទិកាស្តីពីអាជីពការងារ.ក្នុងវិស័យធនាគារឆ្នាំ២០២៤ និងការរៀបចំការតាំងពិព័រណ៍ការងារ ដែលបានរៀបចំដោយវិទ្យាស្ថានខេមអេដ បានឲ្យដឹងថា
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធឌីជីថល “បាគង” ទៅកាន់ប្រទេសផ្សេងៗ តាមលក្ខណៈឯកតោភាគី និងពហុភាគីជាមួយនឹងប្រទេសមួយចំនួន ដូចជា ថៃ ឡាវ ម៉ាឡេស៊ី និងវៀតណាម និងប្រព័ន្ធទូទាត់ Union Pay និង Alipay របស់ប្រទេសចិន ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ។
លោក អ៊ុក សារ៉ាត់ បានលើកឡើងអំពីការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងនិន្នាការដែលកំពុងកើនឡើងនៅក្នុងវិស័យធនាគារ។ លើស.ពីនេះទៅទៀត ធនាគារជាតិនៃកម្ពុជា បានប.ង្កើតឱ្យមានប្រព័ន្ធឌីជីថលទូទាត់មួយរួម ដែលហៅថា បាគង ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ និងប.ង្កើនភាពងាយស្រួយដល់អ្នកប្រើប្រាស់ និងរហ័សជាងមុន។
ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បាគង ចា..ប់តាំងពីឆ្នាំ២០២០ ជាមួយនឹងការគាំទ្រឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត អភិវឌ្ឍឧបករណ៍ទូទាត់អេឡិចត្រូនិកផងដែរ។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃការចូលរួមសម្រួលការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជំរុញការទូទាត់ជាប្រាក់រៀលជាលំដាប់។ ជាក់ស្តែង ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារផង។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកកម្ពស់ការប្រើប្រាស់ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ថ្មីៗនេះ ការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកCambodiatrade.com ជាការបោះជំហានមួយដ៏សំខាន់ ក្នុងការជំរុញការទូទាត់ប្រាក់រៀលជាអេឡិចត្រូនិក។
លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសនៅមុនកំឡុងវិបត្តិកូរីដ-១៩ ដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រហែល ៧% ដែលនេះ ជាកំណើនមួយដែលលឿនបំផុតក្នុងពិភពលោក។លោកបានកោតសសើរចំពោះធនាគារជាតិនៃកម្ពុជា ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រព័ន្ធធនាគារ និងសមត្ថភាពក្នុងការគ្រប់គ្រង អត្រាអតិផរណាឲ្យស្ថិតនៅកម្រិតប្រែប្រួលតិច៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។