អតីតអភិបាលក្រុងកែប ខេង យ័ន ទទួលស្គាល់កំហុ.ស និងសុំតុលាការបន្ធូរបន្ថយទោស
ដោយ ៖ ហេង រតនះ
ថ្ងៃទី14 ខែ10 ឆ្នាំ2024 ម៉ោង 3:27 PM
ភ្នំពេញ៖ ក្រោយការឃុំខ្លួនរយៈពេល១០ខែរួចមក នាព្រឹកថ្ងៃទី ១៤ខែតុលា ឆ្នាំ២០២៤នេះ សមត្ថកិ.ច្ចបាននាំ ជនជាប់ចោទ ខេង យ័ន អតីតអភិបាលក្រុងកែប ពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមការ.កាត់ទោសជាសាធារណៈ ។ អង្គសវនាការនេះដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ផ ជាចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ។
តុលាការបានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រ.កាន់ឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំ.លោ..ភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំ.ងអំ.ពើ.ពុករលួ.យ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំ.ងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។នៅចំពោះមុខតុលាការ ជនជាប់ចោទ ខេង យ័ន បានសារភាពចំពោះបទចោទប្រ.កាន់នេះ ហើយសំណូមពរសុំឱ្យតុលាការបន្ធូរបន្ថយទោស។អំ.ពើ.ល្មើសរបស់លោក ខេង យ័ន គឺពាក់ព័ន្ធនិងការទាមទារ.កម្រៃសេវាសាធារណៈ និងដីធ្លីនៅក្នុងអាណាចក្ររបស់ខ្លួន។យ៉ាងណា តុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីប្រ.កាសសាលក្រមទេ។
គួររំលឹកថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែបហើយ ក្រោមការចោទប្រ.កាន់លើបទ រំ.លោ..ភអំណាច និងបទសម្អាតប្រាក់ ដោយឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។បុគ្គល ខេង យ័ន ត្រូវបានអង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យឃា.ត់ខ្លួន ហើយបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រ.កាន់២ប.ទល្មើ.ស គឺបទ រំ.លោ..ភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំ.ងអំពេីពុករលួ.យ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំ.ងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
មុនពេលចា..ប់ខ្លួន លោក ខេង យ័ន ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំ.ពើ.ប៉ះពា.ល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូ..លដ្ផានរបស់ខ្លួនគ្រប់គ្រង៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។