សម្តេច ធិបតី បញ្ជាឲ្យ ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំជា​ក្បាលម៉ាស៊ីន​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​តែ​ម្តងក្រោយពីបែ.កធ្លាយទណ្ឌិត​មួយ​ក្រុម​ ​ពិធីជប់លៀង ​ចា.ក់​បាស់​ច្រៀង​រាំ​យ៉ាង​សប្បាយ

ដោយ ៖ ហេង រតនះ
ថ្ងៃទី15 ខែ10 ឆ្នាំ2024 ម៉ោង 2:09 PM

ភ្នំពេញ ៖ ក្រោយពី បែ.កធ្លាយទណ្ឌិតមួយក្រុម ពិធីជប់លៀង ចា.ក់បាស់ច្រៀងរាំយ៉ាងសប្បាយ   ដែលកំពុងជាប់ក្នុងពន្ធនាគារ សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា  បាន ឯកភាពឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីននៅពន្ធនាគារព្រៃស(ម១)តែម្តង ដើម្បីពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ។

ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានវីដេអូបែ.កធ្លាយចេញពីពន្ធនាគារមានពិធីជប់លៀង ហើយមានការចា.ក់បាស់ច្រៀងរាំយ៉ាងសប្បាយរបស់ទណ្ឌិតមួយក្រុមដែលកំពុងជាប់ក្នុងពន្ធនាគារ។

សម្តេចបវរធិបតីបានគូសបញ្ជាក់នៅក្នុង«ពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃប.ង្កើតកងពលតូចលេខ៧០» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញគេបង្ហោះតាមហ្វេសប៊ុកជប់លៀងពេញក្នុងគុ.ក ។ រឿ.ងនេះ ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃបានប្រគល់ភារ.កិច្ចឲ្យមើលពិនិត្យករណីនឹងឡើងវិញ ដោយត្រូវឆែក ស្រាវជ្រាវ មើលរឿ.ង ហ្នឹងវា..យ៉ាងម៉េច«…»។

សម្តេចធិបតីបានគូសបញ្ជាក់ថា «ត្រូវធ្វើយ៉ាងណា ក្នុងនោះ ត្រូវធ្វើការ.កែទម្រង់ពន្ធនាគាររបស់យើងនៅទូទាំងប្រទេស ។ ហើយម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ហើយខ្ញុំបានឯកភាពដោយធ្វើការផ្លាស់ប្តូរ.ក្បាលម៉ាស៊ីនដឹកនាំនៅពន្ធនាគារព្រៃស(ម១)តែម្តង ដើម្បីពង្រឹងស្ថាប័ននេះ»។

សម្តេចបវរធីបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ការធ្វើការផ្លាស់ប្តូរនេះ ត្រូវត្រៀមអ្នកជំនួស និងធ្វើយ៉ាងណាត្រៀមក្នុងការពង្រឹងសន្តិសុខ ។ ព្រោះគ្រប់ទិដ្ឋភាពទាំងអស់ ត្រូវតែធ្វើ ដូច្នេះរឿ.ងសន្តិសុខជាតិទាំងខាងក្រសួងមហាផ្ទៃទាំងក្រសួងការពារជាតិ បានដើរតួនាទីសំខាន់ ក្នុងការបំពេញភារ.កិច្ច៕

sbm-p55Ntp75QB_hIo_34O4rp 60a804d4d2dbbbaa623e3a5eaedf2e56-1

 

 

 

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។