អតីត​ផ្កា..យ​២​យោធា​ម្នាក់ ឈ្មោះ សូ​យ ចាន់​សឿ​ន ​ដែល​ទើប​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ត្រូវបានចា..ប់ខ្លួនជាថ្មី

ដោយ ៖ ហេង រតនះ
ថ្ងៃទី15 ខែ10 ឆ្នាំ2024 ម៉ោង 5:00 PM

ភ្នំពេញ ៖នៅវេលាម៉ោង១២និង១០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤   អតីតផ្កា..យ២យោធាម្នាក់ ឈ្មោះ សូយ ចាន់សឿន  ដែលទើបចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រមាណ១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិ.ច្ចការិយាល័យនគរបាលព្រ.ហ្ម.ទ.ណ្កម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃា.ត់ខ្លួននៅចំណុចផ្លូវលំមាត់ទន្លេ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ដើម្បីយកទៅអនុវត្តការបង្ខំដល់រូបរាងកា..យ ទារប្រាក់សំណងជម្ងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី ។

សមត្ថកិ.ច្ចបានឲ្យដឹងថា ការឃា.ត់ខ្លួន នោះ គឺ ធ្វើឡើងដោយ អនុវត្តតាមដីកាបង្គាប់ឲ្យចា..ប់ខ្លួន របស់លោក សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ជនជាប់ចោទមានឈ្មោះ សូយ ចាន់សឿន ភេ..ទប្រុស អាយុ៤៥ឆ្នាំ អតីតផ្កា..យ២យោធា តែត្រូវបានលុបឈ្មោះដោយព្រះរាជក្រិត្យ ព្រោះជននេះមានរឿ.ងអាស្រូវជាច្រើន ដូចជាករណីចា..ប់ស្ត្រីម្នាក់ពីខេត្តកណ្តាលយកទៅបង្ខាំង ប្រើអំ.ពើ.ហិង្សាវា..យដុំឲ្យមានរ.បួ.សស្នាម ត្រូវបានសមត្ថកិ.ច្ចនគរបាលខេត្តកំពង់ស្ពឺចា..ប់ខ្លួន ហើយតុលាការ.ក៏បានផ្តន្ទាទោសដាក់ពន្ធនាគារ.កំណត់រយៈពេល៣ឆ្នាំ តែទោសនោះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារតែ១ ឆ្នាំកន្លះទោសនៅសល់ព្យួរ ។

សូមរំលឹកថា សំណុំរឿ.ងមួយទៀត ពាក់ព័ន្ធបណ្តឹង.បរិហារប.ង្កាច់កេរ្តិ៍ ទៅលើលោក កើត ខេង ជាអាជីកររ.កស៊ីសុច្ចរិត ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ.កំណត់៨ខែ និងសងជំងឺចិត្តជាទឹកប្រាក់ចំនួន២០លានរៀលទៅដើមបណ្តឹង ។ ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន មានសាលក្រមចំនួន៣នាក់ និងមានបណ្តឹងថែមទៀត ស្ថិតក្នុងដៃតុលាការពីថ្នាក់ក្រោមដល់កំពូល ។

ការឃា.ត់ខ្លួនអតីតផ្កា..យ២ សូយ ចាន់សឿន ពេលនេះ គឺសមត្ថកិ.ច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចា..ប់ខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើសាលក្រម និងសាលដីកាចូលជាស្ថាពរ ដែលមានខ្លឹមសារនៃសេចក្តីសម្រេចត្រង់ចំណុច ៖ ២.បង្គាប់ឲ្យឈ្មោះ សូយ ចាន់សឿន សងសំណងជម្ងឺចិត្តចំនួន ២០ លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ កើត ខេង ដែលការទាមទារលើស.ពីនេះច្រានចោល ។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចត្រង់ចំណុច២ នៃសាលក្រមព្រ.ហ្ម.ទ.ណ្លេខ ៤៦៤”ស” ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ តាមសាលក្រមព្រ.ហ្ម.ទ.ណ្លេខ ២២០ ក្រV”រ”ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ ។ ទណ្ឌិតឈ្មោះ សូយ ចាន់សឿន ពុំបានអនុវត្តសងសំណងជម្ងឺចិត្ត ២០ លានរៀល ឲ្យទៅដើមបណ្តឹងឈ្មោះ កើត ខេង តាមការជូនដំណឹងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងលិខិតជូនដំណឹងចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នោះឡើយ ។ ចំនួនទឹកប្រាក់សំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណី ២០ លានរៀល ហេតុនេះ ថិរវេលាដាក់គុ.កបង្ខំរូបរាងកា..យចំនួន ១ឆ្នាំ តាមមាត្រា ៥៣០ កថាខណ្ឌទី៧ នៃក្រមនីតិវិធីព្រ.ហ្ម.ទ.ណ្ ។

ទណ្ឌិត សូយ ចាន់សឿន មិនបានបង់ប្រាក់សំណងជម្ងឺចិត្តឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គប្បីចា..ប់ខ្លួនយកមកអនុវត្តបង្ខំរូបរាងកា..យដើម្បីទារប្រាក់ សំណងរដ្ឋប្បវេណី ។ ក្នុងករណីប្រសិនបើទណ្ឌិត សូយ ចាន់សឿន បង់ប្រាក់សំណងជម្ងឺចិត្តនេះចំនួន ២០ លានរៀល ការអនុវត្តបង្ខំរូបរាងកា..យត្រូវបានបញ្ចប់ ។ក្រោយពីឃា.ត់ខ្លួនជនជាប់ចោទឈ្មោះ សូយ ចាន់សឿន សមត្តកិច្ចបានបំពេញបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ សូមរង់ចាំតាមដានមើលតទៅទៀតករណីអតីតផ្កា..យ២ យោធារូបនេះ តើមានវាសនាអាចគេ.ចផុតពីការឃុំខ្លួនឬទេ ៕

Opera Snapshot_2024-10-15_165700_www.google.com.pngដសដ 5b08636b1860f2529c5a5fafb5ecf398 a97218ac96b89221f4ea06a5e24e4ec7

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។