សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែល ផ្តាច់ខ្លួនចេញពីក្រុមប្រឆាំ.ងជ្រុលនិយម និងសង្ឃឹមថា បងប្អូនផ្សេងទៀត នឹងយកគំរូតាមលោក ហៃ វណ្ណា
ដោយ ៖ ហេង រតនះ
ថ្ងៃទី18 ខែ10 ឆ្នាំ2024 ម៉ោង 1:48 PM
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន ប្រ.កាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ និងបានប្រ.កាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំ.ងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។ ដោយសម្តេចសង្ឈឹមថា បងប្អូនផ្សេងទៀត នឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយម មកចូលរួមកសាងប្រទេស។
ក្រោយពី លោក ហៃ វណ្ណា បានធ្វើការ ប្រ.កាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំ.ងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និង សូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន ចំពោះថ្នាក់ដឹកនាំកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖« ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា២០២៤ និងបានប្រ.កាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំ.ងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ» ។
សម្តេចតេជោ បានបញ្ជាក់ថា៖« ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យ ពីសំណាក់បងប្អូនជនរួមជាតិដែលខឹ.ងសម្បាចំពោះលោក ហៃ វណ្ណាកន្លងមក និងបញ្ចប់ការខឹ.ងសម្បានេះ ដើម្បីចា..ប់ដៃគ្នាកសាងអនាគតរបស់ កម្ពុជា ។ ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀតនឹងយកគំរូតាមលោកហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស ។ជាមួយគ្នានោះដែរ សម្តេចក៏អំពាវនាវយ៉ាងដូច្នេះថា សូមកុំធ្វើនយោបាយដង្ហែស.ពមេក្រុមប្រឆាំ.ងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួ..យខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត ៕
សូមបញ្ជាក់ថា តាមរយៈឃ្លីបវីដេអូមួយពីប្រទេសជប៉ុន លោក ហៃ វណ្ណា សកម្មជនបក្សប្រឆាំ.ងដែលរស់នៅប្រទេសជប៉ុន បាននិយាយសុំទោសថ្នាក់ដឹកនាំកម្ពុជា ចំពោះហេតុការណ៍កាលពីថ្ងៃទី១៨ ខែសីហា លើការទាមទារឱ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV)។ លោកបានប្រ.កាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។«ខ្ញុំនឹងយកចំណេះជំនាញដែលខ្ញុំមានទាំងប៉ុន្មានពីជប៉ុនទៅជួ..យរដ្ឋាភិបាល»។ នេះជាការសន្យារបស់យុវជន ហៃ វណ្ណា ដោយអំពាវនាវដល់បញ្ញាវន្តទាំងអស់ នាំគ្នាគិតគូរ តាមរយៈស.កម្ម.ភា.ពដែលនាំឱ្យមានការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ជាពិសេសគេ.ចផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០៥០។
លោក ហៃ វណ្ណា ត្រូវបានគេស្គាល់ថា ជាយុវជនដ៏សកម្មរបស់គណបក្សស..ង្គ្រោះជាតិ ដែលមានមូ..លដ្ឋាន នៅជប៉ុន។ នារយៈពេលចុងក្រោយនេះ លោកត្រូវបានចោទប្រ.កាន់ថា ជាអ្នកនៅពីក្រោយនៃគម្រោងផ្តួលរំលំរដ្ឋាភិបាល ក្រោមរូបភាពរៀបចំបា.តុក.ម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV។ឋទោះបីជាយ៉ាងណាក៏ដោយ លោក ហៃ វណ្ណា បានចេញវីដេអូបកស្រាយថា លោកមិនមែនជាអ្នករៀបចំគម្រោង ដែលប.ង្ករអស្ថិភាព និងភាពវឹកវរដល់សង្គមជាតិនោះឡើយ ដោយគាំទ្រតែការសម្តែងមតិអហិង្សាប៉ុណ្ណោះ។
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។