លោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុ.សរបស់ខ្លួន

ដោយ ៖ ហេង រតនះ
ថ្ងៃទី24 ខែ10 ឆ្នាំ2024 ម៉ោង 10:31 AM

ភ្នំពេញ៖ កាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤  លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មាន  បានចេញវីដេអូ សូមទោសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចំពោះកំហុ.សរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន ៥លើក កន្លងទៅ។

តាមរយៈវីដេអូនេះ លោក ម៉ិច ដារ៉ា បានអះអាងថា មុនពេលចា..ប់ខ្លួន លោកបានបង្ហោះព័ត៌មានមិនពិត ចំនួន៥លើក នៅលើបណ្តាញសង្គមកន្លងមក ក្នុងនោះមាននៅថ្ងៃទី២០, ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។លោកបានលើកឡើងថា រាល់សារដែលលោកបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពា.ល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស។ ការណ៍នេះលោកសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុ.ស ដែលបានបង្ហោះ ហើយលោកសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពា.ល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ។

សូមរំលឹកថា លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិ.ច្ចឃា.ត់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិត អំពីការអភិវឌ្ឍនៅរមណីដ្ឋានបាភ្នំ នៅខេត្តព្រៃវែង។ ក្រោយឃា.ត់ខ្លួន តុលាការបានចោទប្រ.កាន់ លោកពីបទ ញុះញង់ប.ង្កឱ្យមានភាពវឹកវរធ្ង.ន់.ធ្ងរដល់សន្តិសុខសង្គម៕

89c670ede961ae9942d2d7c990d95622 52f7eb7bd48f177e5dc146748640bd5b 0942f37ef6aa9e50b5971cb82493e957 6599e6a9e4b0668abb914f514aadaffe

 

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។