មន្ត្រីកងរាជអាវុ.ធហត្ថខេត្តកណ្ដាលម្នាក់ ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ ត្រូវបានដាក់វិន័យហើយ
ដោយ ៖ ហេង រតនះ
ថ្ងៃទី28 ខែ10 ឆ្នាំ2024 ម៉ោង 9:58 AM
កណ្តាល ៖ មន្ត្រីកងរាជអាវុ.ធហត្ថខេត្តកណ្ដាលម្នាក់ ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ ត្រូវបានដាក់វិន័យ គឺធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុ.សការប៉ះពា.ល់ដល់សីលធម៌កងទ័ព ហើយធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុ.ធហត្ថរូបនេះ បំពេញតួនាទី ភារ.កិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ទៀតឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរ.កាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល មន្ត្រីកងរាជអាវុ.ធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត បានបោចសក់ ហើយក្របួចអូសយុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ។ តាមរយៈវីដេអូឃ្លីបដែលចែកចាយនៅលើបណ្ដាញសង្គមពីទង្វើមិនគប្បីនេះ ត្រូវបានរងការរិះ.គ..ន់ពីសំណាក់ម.ហា.ជ.នជាខ្លាំ..ង។ ក្រោយពីបានឃើញបែបនេះ កងរាជអាវុ.ធហត្ថលើផ្ទៃប្រទេស តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោះហៅមន្ត្រីកងរាជអាវុ.ធហត្ថខេត្តកណ្ដាលរូបនេះ ដើម្បីសួរនាំ និងត្រួតពិនិត្យជាជំហានដំបូង។ បន្ទាប់ពីបានធ្វើអធិការ.កិច្ច ពោលគឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុ.ធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ពីវិធា.នការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុ.ធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈខាងលើនេះ។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មន្ត្រីអាវុ.ធហត្ថ ឈ្មោះ ពៅ សាលួត ១-ធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុ.សការប៉ះពា.ល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។
២-ធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុ.ធហត្ថរូបនេះ បំពេញតួនាទី ភារ.កិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។