នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លោក ហេង សុភារិទ្ធ ត្រូវអាជីវករ ប្តឹងទៅ នាយកដ្ឋានព្រហ្ម ទណ្ឌ ពីបទធ្វើអោយខូ..ចខាតដោយចេតនា និង ប្រព្រឹត្តអំ.ពើ.ពុករលួ.យ
ដោយ ៖ ហេង រតនះ
ថ្ងៃទី28 ខែ10 ឆ្នាំ2024 ម៉ោង 11:07 AM
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ត្រូវបាន អាជីវករ រ.កស៊ីដឹកជញ្ជួនប.ង្កងលក់ ចឹង បៀង ប្តឹងទៅ នាយកដ្ឋានព្រហ្ម ទណ្ឌ ពីបទធ្វើអោយខូ..ចខាតដោយចេតនា និង ប្រព្រឹត្តអំ.ពើ.ពុករលួ.យ ។
យោង តាមពាក្យបណ្ដឹងរបស់ឈ្មោះ ចឹង បៀង ភេ..ទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅនៅសង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៤ បានរៀបរាប់អំពីទុ.ក្ខលំ.បា.ករបស់អាជីវកររ.កស៉ី ដែលលោក ហេង សុភារិទ្ធ ធ្វើទុ.ក្ខបុកម្នេញឥតឈប់ឈរ ជាពិសេសគឺយកតួនាទីជំរិតទារលុយពីអាជីវកររហូតអាជីវករមានឯកសារភស្តុតាង ជាវិក្កយបត្រទុកទៀតផង ។
ករណីនេះគ្រាន់តែជាការចោទប្រ.កាន់របស់អាជីវកររៀបរាប់ក្នុងពាក្យបណ្ដឹងតែប៉ុណ្ណោះ មិនអាចថាជាការពិតឬយ៉ាងណានោះទេ ។ គិតមកត្រឹមព្រឹកនេះយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ហេង សុភារិទ្ធ បានទេព្រោះគ្មា.នលេខទំនាក់ទំនង ។ យើងខ្ញុំរង់ចាំការបំភ្លឺពីលោក ហេង សុភារិទ្ធ គ្រប់ពេល ។ ខាងក្រោមនេះជា ពាក្យបណ្តឹង ។
ប្រភព លោក ផែង វណ្ណះ
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។