កីឡាករ ពេជ្រ ខាំតៃ រងរ.បួ.សបាក់ជើង ចំណែកនារីម្នាក់ទៀតរងរ.បួ.សធ្ង.ន់ ប.ណ្តាលមកពីរថយន្តកុងតឺន័របុករះនៅតាមផ្លូវ៣០ម៉ែត្រ
ដោយ ៖ ហេង រតនះ
ថ្ងៃទី29 ខែ10 ឆ្នាំ2024 ម៉ោង 10:36 AM
ភ្នំពេញ ៖ កីឡាករ ពេជ្រ ខាំតៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ បានរងរ.បួ.សបាក់ជើង ខណៈកំពុងរ.ត់ហ្វឹកហាត់តាមផ្លូវ ចំណែកនារីម្នាក់ទៀតកំពង់ជិះម៉ូតូរងរ.បួ.សធ្ង.ន់ ដែលប.ណ្តាលមកពីកុងតឺន័រ១គ្រឿ.ង បើកបរល្បឿនលឿនវាក់អើជាមួយម៉ូតូកង់បី១ គ្រឿ.ង នៅខាងមុខ រួចរថយន្តនេះ ជាន់ហ្រ្វាំងបន្ថយល្បឿន តែអត់ស៊ី ក៏គេ.ចចេញមកខាងឆ្វេង បន្តបុកបង្គោលភ្លើ..ង១ដើម ដោយមិនទានអស់ល្បឿនក៍បន្តទៅបុកចូលកន្លែងលក់មាន់បង្វិល ប.ង្កការខូ..ចខាតខ្ទេចខ្ទី ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិ.ច្ចមូ..លដ្ឋានបានឲ្យដឹងថា រថយន្តប.ង្ក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-6490 អ្នកបើកបរបានរ.ត់គេ.ចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នេះមានជ.ន.រ.ងគ្រោ-ះចំនួន២នាក់ គឺ ទី១,ឈ្មោះ ហាន ដាណែត ភេ..ទស្រី អាយុ ១៨ ឆ្នាំ ជិះម៉ូតូ ១ គ្រឿ.ង ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1O-5008។ ទី២,ឈ្មោះ ផាន់ ខាំឡៃ ជាសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
ចំណែកសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបើកបរតាមបណ្ដោយផ្លូវលេខ ៣០ ម៉ែត្រ ក្នុងល្បឿនលឿនពីទិសខាងកើតឆ្ពោះទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់អើជាមួយម៉ូតូកង់បី ១ គ្រឿ.ង ដែលកំពុងបើកបរ.ក្នុងទិសដៅស្របគ្នា ខណៈនោះរថយន្តប.ង្កបានជាន់ហ្វ្រាំងបន្ថយល្បឿន ប៉ុន្តែជាន់អត់ស៊ី ក៏កាច់ចង្កូតគេ.ចចេញទៅខាងឆ្វេង បុកនារីអ្នកជិះម៉ូតូម្នាក់ រួចបន្តទៅបុកកីឡាប្រដាល់ម្នាក់ទៀតជាកូនសិស្សលោកគ្រូ ពេជ្រ សុផាន់ កំពុងរ.ត់ហាត់តាមផ្លូវ បណ្ដាលឲ្យជ.ន.រ.ងគ្រោ-ះទាំង២នាក់ រងរ.បួ.សធ្ង.ន់តែម្តង ហើយភ្លាមៗក៍ត្រូវបានគេបញ្ជូនទៅស..ង្គ្រោះបន្ទាន់ ចំណែកអ្នកបើករថយន្តប.ង្កបានចុះរ.ត់គេ.ចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់កន្លែងកើតហេតុសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។ ចំណែករថយន្តប.ង្ក និងម៉ូតូរ.ងគ្រោះ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំយកទៅរ.ក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។