ប្រពន្ធ លោកឧកញ៉ា មួយរូប ត្រូវចៅក្រមសាលាដំបូងសម្រេចឃុំខ្លួនពីបទ(ចេញសែកស្អុយគ្មា.នសាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ)

ដោយ ៖ ហេង រតនះ
ថ្ងៃទី02 ខែ11 ឆ្នាំ2024 ម៉ោង 2:39 PM

ភ្នំពេញ៖  កាលពីរសៀលថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤   លោក កេត សុជាតិ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់  ឈ្មោះ ប៉ា ទិត្យគន្ធា  ត្រូវជាភរិយា ឧកញ៉ាមួយរូប ដាក់ពន្ធធនាគារជាបណ្តោះអាសន្ន ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញសែកស្អុយគ្មា.នសាច់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ)ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ជនត្រូវចោទឈ្មោះ ប៉ា ទិត្យគន្ធា ភេ..ទស្រីអាយុ៤០ឆ្នាំរស់នៅផ្ទះលេខ៧Eផ្លូវលេខ៥៩៨ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជននេះបានប្រព្រឹត្តប.ទល្មើ.ស.ព្រ.ហ្ម.ទ.ណ្ដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាតិនៃមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ជួញដូរបាននឹងប្រតិបត្តិការទូទាត់សងប្រាក់។បច្ចុប្បន្នជនត្រូវចោទឈ្មោះ ប៉ា ទិត្យគន្ធា កំពុងស្ថិតនៅក្នុងពន្ធនាគារ៕

6136452735277581172 6136452735277580902 6136452735277581131

 

© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។