រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៍​លឿងមួយគ្រឿងដឹកផ្លែឈើពេញ បើក​គេច​ពី​ម៉ូតូ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាលអោយ​រង​ការខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​យ៉ាងដំណំ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី17 ខែ08 ឆ្នាំ2018 ម៉ោង 9:27 AM

ភ្នំពេញ៖  កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានរថយន្តម៉ាកសាំយ៉ុងពណ៍លឿងមួយគ្រឿងបានបើក គេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំចំណែករបាំថ្មវិញ រងការខូចខាតបន្តិចបន្តួច នៅត្រង់ ចំណុចមុខវត្តស្ទឹងមានជ័យ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកសាំយ៉ុងពណ៍លឿងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Z 0519 ដែលដឹកផ្លែឈើពេញរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត កនុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែគេចពីម៉ូតូ មួយគ្រឿងនៅខាងមុខបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំចំណែករបាំថ្មរង ការខូចខាតបន្តិចបន្តួច។

ហើយតាមការបញ្ជាក់ពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកផ្លែឈើពីផ្សារទម្លាប់ ខេត្តតាកែវ បំណងយកមកដាក់អោយម៉ូយនៅផ្សារនាគមាស ខណះមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿង ក៏ ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបែបនេះតែម្តង។

បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានទំនាក់ទំនងទៅជំនាញមកស្ទូចនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

unnamed-1-9-600x450 unnamed-2-8-600x450 unnamed-15-600x450